ពណ៌ឈាមរដូវ៖ ជាពិេសសឈាមពណ៌ខ្មៅស្អិត មេចបានវាក្លាយជាខ្មៅចឹង? Why is period blood sometimes black?
ប្រៀបដូចទៅនឹងផ្កាកុលាបដែលដូរពណ៌ពីក្រហមទៅក្រៀមត្នោតហើយខ្មៅជាវិវត្តន៍នៃធម្មជាតិ ឈាមរដូវក៏ដូចគ្នាដែរវាវិវត្តន៍ពីពណ៌ក្រហមស្តើងខ្ចីទៅខ្មៅស្អិត ដែលជាដំណើរធម្មជាតិដូចគ្នា។
ឈាមពណ៌ថ្មីដែលមានពណ៌ក្រហមស្តើងបញ្ជាក់ថាឈាមទើបតែចាប់ផ្តើមធ្លាក់អ្នកឃើញវាច្រើនថ្ងៃទី១នៃការមករដូវ។ វានឹងឡើងក្រហមខ្លាំងទៅៗ ជាពណ៌ក្រហមក្រម៉ៅពេលវាធ្លាក់បាន២ទៅ៣ថ្ងៃ ហើយនឹងប្រែជាពណ៌ត្នោតជាឈាមចុងក្រោយមានន័យថាវាចាប់ផ្តើមចាស់ និងអាចទៅជាខ្មៅហើយស្អិតពេលដែលវាចាស់ខ្លាំង។
ពេលដែលអ្នកឈានដល់វ័យ២០ទៅ មុនមករដូវអ្នកអាចសម្គាល់ឃើញមានពណ៌ត្នោត ឬ ពណ៌ខ្មៅស្អិតធ្លាក់មកមុនឈាមក្រហមក៏មានដោយសារវាអាចជាឈាមចាស់ដែលមិនទាន់ធ្លាក់អស់ពីខែមុន។ ពេលខ្លះវាអាចធ្លាក់កណ្តាលវដ្ត ឬខែក៏មាន នេះប្រហែលជាសកម្មភាពអូវុលទុំដែលធ្វើឳ្យមានការធ្លាក់ឈាមដែលធ្លាក់មិនអស់ពីខែមុន។
យើងនឹងនិយាយពីចំណាំអូវុលទុំដោយការាប់វដ្តរដូវនៅអត្ថបទក្រោយ។ វាអាចថាមិនមែនជាបញ្ហាសុខភាពនៅពេលនេះ តែវាអាចជាសញ្ញាសុខភាព មានន័យថាឈាមរដូវអ្នកធ្លាក់អស់មិនលឿន ដែលពេលវានៅក្នុងយូរពេកដែលទាល់តែប្រែពណ៌ខ្មៅហើយស្អិត ហើយសំណាងល្អមានឳកាសធ្លាក់មកទៅតាមពេលវេលា។ ឈាមរដូវដែលស្អិតក្នុងស្បូនយើងអាចបង្កជាបញ្ហាសុខភាពទៅថ្ងៃក្រោយ។ ការពិបាកធ្លាក់ឈាមនេះ អាចមកពីការផឹកគ្រឿងស្រវឹងពេលមករដូវ ការស្រ្តេស ការភ៏យខ្លាច ចិត្តមិននឹងនរ គេងមិនគ្រប់គ្រាន់ សម្រាកមិនបានច្រើន ខ្សោយកម្លាំង ការធ្វើដំណើរ ការមិនបានយកចិត្តទុកដាក់ខ្វល់ពីរដូវពេលវាកំពុងតែមក អាចធ្វើឳ្យរអាក់រអួល។ ពេលខ្លះអាចមកពីកត្តាខាងក្រៅក៏ថាបានដូចជាអាកាសធាតុប្រែប្រួលពេលធ្វើឳ្យយើងកាន់តែត្រូវសម្រប ខោក្នុង ឬ ក្រៅតឹងពេកពិបាកធ្វើចលនា តែអាចមកពីការធ្វើចលនាច្រើនជ្រុលពេក ហត់ ធ្វើឳ្យខួរក្បាល និងរាងកាយយើងទាមទារបិទ ការប្រើផលិតផលមិនចាំបាច់ដូចជាទឹកអនាម័យផ្សេងៗ ការប្រើសំឡីអនាម័យទោះជាស្បែកប្រតិកម្ម និងឡើងរមាស់ ការអង្គុយយូរម៉ោងមិនបានដូរសំឡី ឬ ពែង ឬ កំណាត់ក្តី មិនបានគេងឳ្យសាច់ដុំបានសម្រាកគ្រប់គ្រាន់ជាដើម។
អ្នកទាំងអស់គ្នាអាចផ្លាស់ប្តូរទម្លាប់មួយចំនួន អ្នកនឹងចាប់អារម្មណ៍ឃើញវដ្តរដូវអ្នកគ្រាន់បើជាងខែមុនភ្លាមៗ អ្នកត្រូវចាប់ផ្តើមពីពេលធ្លាក់ឈាមដល់ពេលមកម្តងទៀត។ យើងផ្តាំឳ្យមិត្តនារីទាំងអស់គ្នាអាចប្រើកំណាត់ស្រ្តីពេលយប់ បើអ្នករវល់ពេលថ្ងៃ ឬ ប្រើកំណាត់ស្រ្តីពេលអ្នកនៅផ្ទះ ឬ ប្រើភូយ សារុងរុំក៏បាន ស្លៀករលង់ៗ និងព្យាយាមគេងសម្រាកឳ្យបានច្រើន ឳ្យវាប្រឡាក់ចុះ ដើម្បីសុខភាពយើង។ ការអៀនខ្មាសអាចខាតសុខភាព និងសេចក្តីសុខផ្លូវចិត្តយើងច្រើន។ យើងមានទំហំ XXL ៣២សម ដែលអាចប្រើសម្រាប់ពេលយប់ នឹងសម្រាប់ខ្ញុំ ខ្ញុំទ្រាប់ភួយត្រជាក់មួយទៀត ព្រោះបើខ្ញុំមិនបានងើបដូរពេលយប់ ខ្ញុំអាចបណ្តោយឳ្យវាប្រឡាក់តាមចិត្ត ព្រោះធ្វើមេចឳ្យវាហូរឳ្យអស់។ ពេលខ្លះយើងពាក់សំឡីអនាម័យ ដែលវាមានជាតិគីមីពេលយប់ច្រើនលើស៤ម៉ោងចឹងមិនល្អសម្រាប់សុខភាពស្បែក និងស្បូនយើងទេ។ ផ្លូវពីមាត់ទ្វារមាសអ្នក ទៅស្បូនគឺជិតទេ ការប្រើប្រាស់សារជាតិគីមីដែលមិនចាំបាច់ទៅផ្អិបជាប់នឹងស្បែកមិនមែនជាជម្រើសសុខភាពឡើយ កុំថាឡើយពេលគេងយប់។ អ្នកនឹងដឹងថាអ្នកមានបញ្ហាសុខភាពបន្តពូជ ឬ រដូវ ពេលដែលអ្នកសម្គាល់ឃើញឈាមអ្នកមានពណ៌ប្រផេះៗ នោះអ្នកគួរទៅគ្លីនិកក្នុងការពិនិត្រ អាចមានឆ្លងមេរោគ។ ពេលអ្នកមករដូវ ធ្លាក់សនៅតែមក តែគ្រាន់តែវាលាយឡំគ្នា យើងនឹងនិយាយពីធ្លាក់សក្នុងអត្ថបទក្រោយ ធ្លាក់សជាសញ្ញាធម្មជាតិជួយប្រាប់ពីសុខភាពបន្តពូជរបស់យើង ហើយឈាមរដូវក៏ដូចគ្នា។

It is only a law of nature that even a red rose gradually turns brown before eventually dropping dead black.
Naturally, the color of our period blood also evolves accordingly from bright red to sticky black. Bright red blood indicates fresh blood and steady in which you might see a lot on your first day of period. Eventually, the color will darken toward the end of your period. After two or three days, the blood that takes longer to leave the uterus and has had time to oxidize, will first turn brown or dark red and eventually become black.
Once you are 20 or older, you might notice that there is brown or black blood at the beginning of your period even before the bright red blood. It is usually just old blood that has not had a chance to leave your body since your previous cycle. Sometimes, you might even experience spotting mid-cycle. While it may not be a health problem now, it can indicate a flow problem or a blockage which causes your body to retain the blood. As it takes longer to leave the body, it will turn black and sticky, and if you are lucky, it will pass naturally too.
Retained blood can become a health problem in the near future. Disrupted flow can be caused by a variety of factors, including consuming alcohol during periods, severe stress, anxiety, nerves, lack of sleep, fatigue, or simply you do not take good care of yourself during your menstruation. Sometimes, it can also be brought by external environments like weather change in which requires adaptation, such as outfit adjustment, too many physical activities that cause our brain and body to shut down, using unnecessary products including feminine wash, reaction to the sanitary pad, or not regularly changing them, or simply not having enough sleep so that your body can recharge.
You can start by changing some habits, and you will notice the difference instantly in your next cycle. We highly recommend you to use a cloth pad at night if you are busy during the day or when you are home. You can even sleep in loose gowns or covered with a blanket. The stains do not matter as long as you are comfortable. Feeling shameful can really cost us our physical and mental health.
We have cloth pad up to size XXL, which is perfect for nighttime. I would use it at night with an additional blanket below in case I do not get up to change during the night. We can only use the sanitary pad for up to 4 hours at a time. If we do not change, it is not good for our skin or cervical health. Vagina and cervix are situated very close to one another, and having unnecessary chemicals pressed close to our fragile skin is not the wisest option, not to mention having to spend a whole night like that. If you notice any gray in your period blood, you should go for a checkup soon. We will also talk about discharge in our next article. When you are having your period, you are still releasing discharge and everything gets mixed together. Just like period blood, discharge is an update about our reproductive health.