រាប់វដ្តរដូវ មធ្បោបាយពន្យាកំណើតដែលធម្មជាតិបំផុត! Period Tracking!

អ្នកបានដឹងនូវថា ការចេះរាប់វដ្តរដូវខ្លួនឯងគឺសំខាន់ណាស់!​ សម័យឥឡូវស្រួលទេ យើងមានអេបដើម្បីឳ្យអ្នកចុចរាប់បានស្រួល ដូចជា CLUE, FLO, MeetU, Maya ជាដើម។ ចឹងការរាប់វដ្តរដូវ គេហៅថា “មធ្យោបាយប្រតិទិន” ដែលអ្នកប្រឹក្សាមធ្យោបាយពន្យាកំណើតនៅឱ្យយោបល់ថាជាវិធីសាស្រ្តពន្យាកំណើតមួយដែរ ក៏ប៉ុន្តែត្រូវនៅក្រោមការតាមដានដិតដល់ខ្លាំងទើបផ្តល់ជាយោបល់ក្នុងផែនការគ្រួសារ។ មធ្បោយបាយប្រតិទិននេះគោលបំណងធំគឺ យើងព្យាយាមគេចពីរួមភេទនៅចំ ឬជិតៗ ថ្ងៃដែលអូវុលទុំ ព្រោះវាអាចរេរថ្ងៃដែលយើងមិនអាចដឹងជាក់១០០ភាគរយ ដែលច្រើនជាថ្ងៃកណ្តាលនៃវដ្តរដូវ ចន្លោះពីការមករដូវធ្លាក់ឈាមខែមុន និងខែបន្ទាប់ តែអ្វីដែលពិបាកគឺ កាន់តែអាយុកើនទៅ ការមករដូវកាន់តែមិនទៀង យើងកាន់តែត្រូវតាមដានឳ្យបានយ៉ាងហោចណាស់៦ខែទៅ ទើបយើងអាចគណនាដឹងថាអូវុលប្រហែលជាអាចធ្លាក់ពេលណាពិតប្រាកដ។ គេចូលចិត្តប្រើវាផ្គួបនឹងការចាក់ទឹកក្រៅពាង មានន័យថាការបញ្ចេញទឹកកាមបុរសមកក្រៅទ្វារមាសមនុស្សស្រី ដែលមិនមែនជាមធ្យោបាយពន្យាកំណើតដែលអ្នកប្រឹក្សាឳ្យយោបល់ឡើយ ព្រោះវាមានហានិភ័យខ្ពស់។

អ្នកដឹងថាវិធីសាស្រ្តពន្យាកំណើតភាគច្រើនគឺប្រើអ័រម៉ូន ដែលអាចមានការប៉ះពាល់តូច ឬ ធំដល់សុខភាពស្រ្តី វាមិនមែនសាកសមនឹងមនុស្សគ្រប់គ្នាទេ ត្រូវការសាកល្បង នឹងតាមដានច្រើនលលើជម្រើសលការប្រើប្រាស់ ហើយក៏គ្មានវិធីសាស្រ្តដែលធានា ១០០%ដែរ អ្នកខ្លះគាត់អាចអាឡាក់ស៊ីនឹងជាតិ ឡាក់តិច របស់ស្រោមអនាម័យក៏មាន ចឹងទើបវិធីសាស្រ្តធម្មជាតិនេះអាចជួយបន្ថែម និងសាមសមនឹងស្រ្តីគ្រប់រូបដែលមករដូវ ដែលគាត់អាចរៀនពីវាបាន។ ក្នុងនោះយើងដឹងថាយើងមានថ្នាំ ៧២ម៉ោងការពារការភ្លាត់ស្លៀតដែរ ប៉ុន្តែមិនបានន័យថាយើងគួរលែងខ្វាយខ្វល់ ហើយលេបវាបានគ្រប់ពេលទេ វាជាជម្រើសចុងក្រោយប៉ុណ្ណោះ ហើយទោះអ្នកប្រើវិធីសាស្រ្តពន្យាកំណើតអ្វីក៏ដោយ ដូចនិយាយខាងលើការតាមដានការមករដូវនៅតែសំខាន់។ សុខភាពបន្តពូជបស់មនុស្សស្រីភាគរយខ្ពស់ណាស់ដែលស្ថិតលើការមករដូវជារៀងរាល់ខែ។

ខ្ញុំនឹងបង្ហាញពី CLUE អេបជាឧទាហរណ៍ឳ្យអ្នកមើល ហើយខ្ញុំនឹងប្រាប់រូបមន្តគណនាវដ្តរដូវក្នុងរយៈ៦ខែដោយសរសេរ ឬ កត់ទុក។

Cycle calculation is very important, It is very easy these days as there is a variety of applications that you can use, including CLUE, FLO, MeetU, and Maya. Menstrual cycle calculation, also known as the Calendar Method, is also considered by experts as a form of birth control, which still has to be strictly monitored in order for it to be effective in family planning. The point of this calendar method is to avoid having sex around or on days you are ovulating. It is hard to tell which days are 100% because your period might be irregular and sometimes there is still leftover blood from the previous cycle, resulting in the days being mid-cycle. What is even more challenging is as we get older, our period also becomes more irregular. To employ this method, you need to be monitoring in advance for at least 6 months to identify the proper window. People like to use this along with “pull-out” method in which the men pull out before ejaculation. However, it is often not recommended as it is very risky.

Many contraceptives are hormonal, which often comes with either minor and major side effects for women. It is difficult to find the right birth control for yourself as you will have to experiment with at least a few options. There is no fail-proof method, and some women are even allergic to the latex texture of condoms. Even the emergency contraceptive pills are not foolproof and only recommended as the last resort, so a natural approach like the Calendar Method is a nice adds-on. Regardless of your chosen contraception, cycle calculation is still very important. I will show you now how to calculate your cycle.

ការដឹងមធ្បមភាគក្នុងករណីបានតាមដាន ៦ ខែមកហើយ។ អាចប្រើរូបមន្ត៖ យកថ្ងៃវដ្តរដូវទាំង ៦ខែ មកចែកនឹង៦ ឧទាហរណ៍ ខែមេសា មាន ៣៣ថ្ងៃ ខែឧសភាមាន ៣២ថ្ងៃ ខែមិថុនាមាន ៣៥ថ្ងៃ និង(ឧទាហរណ៍) ខែកក្កដាមាន ៣៦ថ្ងៃ ខែសីហាមាន ៣៥ថ្ងៃ និងខែកញ្ញាមាន ៣៨ថ្ងៃ

៣៣+៣២+៣៥+៣៦+៣៥+៣៨/(ចែក)៦= ៣៤(.៨៦)ថ្ងៃ។ អាចថាជាមធ្បមវដ្តរដូវអ្នកមាន៣៤ថ្ងៃ!

ការដឹងថាមានវដ្តរដូវកំឡុង ២៥ ទៅ ៤៥ ថ្ងៃ​ ទោះវាមកថ្ងៃមិនដូចគ្នានឹងខែមុន ចាត់ទុកថាសុខភាពអ្នកប្រក្រតី។ ក្មេងជំទង់គាត់អាចមានវដ្តរដូវតែ ២៥ថ្ងៃ​ ឬ អាចបាត់៣ ទៅ ៤ខែក៏មានដោយសារតែគាត់ទើបតែពេញវ័យ។

អ្នកអាចកត់ទុកអារម្មណ៍ប្រែប្រួលអ្នកផងដែរ នោះអ្នកនឹងមើលឃើញការប្រែប្រួលពីមួយខែទៅមួយខែរបស់រាងកាយ និងអារម្មណ៍អ្នក។

A woman’s fertility is highly dependent on the ovulation window. I can show you how to use the CLUE application, and you can note down your period schedule for the next six months.

After monitoring your cycle for six months already, you can use this formula: Your period cycle divided by 6. For example, your April cycle was 33 days, May had 32, June was 35 days, and (for example) July was 36, August was 35, and September was 38 days. In total, it would be (33 + 32 + 35 + 36 + 35 + 38)/6 = 34(.86) days. On average, your period cycle is 34 days!!

A normal cycle period can be from 25 to 45 days even though it does not always come on the exact days. For prepubescent girls, a period cycle is around 25 days, and it can normally go missing for 2-3 months at times. You should also note down your mood swi

Previous
Previous

ធ្លាក់សមិនមែនជាជម្ងឺទេ!

Next
Next

ពណ៌ឈាមរដូវ៖ ជាពិេសសឈាមពណ៌ខ្មៅស្អិត មេចបានវាក្លាយជាខ្មៅចឹង? Why is period blood sometimes black?